[៣៣៨] ទេវតា ៣ ពួក គឺ សម្មតិទេវតា ១ ឧបបត្តិទេវតា ១ វិសុទ្ធិទេវតា ១ ឈ្មោះថាទេវតា។ ពួកស្តេច ពួកព្រះរាជទេពី ពួករាជកុមារ ឈ្មោះថា សម្មតិទេវតា។ ពួកទេវតា រាប់តាំងអំពីទេវតាជាន់ចាតុម្មហារាជិកៈ ទៅទល់នឹងទេវតាជាន់លើនោះៗ ឈ្មោះថាឧបបត្តិទេវតា។ ពួកព្រះអរហន្ត ហៅថា វិសុទ្ធិទេវតា។
[៣៣៩] ចុះបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម តើកើតក្នុងទីណា។ បុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពួកខ្លះ កើតជាមួយនឹងខត្តិយមហាសាល ពួកខ្លះកើតជាមួយនឹងពួកព្រាហ្មណមហាសាល ពួកខ្លះកើតជាមួយនឹងពួកគហបតិមហាសាល ពួកខ្លះកើតជាមួយនឹងទេវតាជាន់ចាតុម្មហារាជិកៈ ពួកខ្លះ កើតជាមួយនឹងទេវតាជាន់តាវត្តិង្ស ពួកខ្លះ កើតជាមួយនឹងពួកទេវតាជាន់យាមៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់តុសិតៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់និម្មានរតី