(ចុះបើ) រាប់​ជា​ឆ្នាំ​មនុស្ស តើ​ត្រូវជា​ប៉ុន្មាន​ឆ្នាំ។ ត្រូវជា ៣ កោដិ ៦ លាន​ឆ្នាំ។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​យាមៈ តើ​ប៉ុន្មាន។ ពីរ​រយ​ឆ្នាំ​ណា ជា​របស់​នៃ​មនុស្ស ពីរ​រយ​ឆ្នាំ​នុ៎ះ ជាមួយ​យប់​មួយ​ថ្ង​នៃ​ទេវតា ជាន់​យាមៈ ៣០ រាត្រី ដោយ​រាត្រី​នោះ ជាមួយ​ខែ ១២ ខែ ដោយ​ខែ​នោះ ជាមួយ​ឆ្នាំ ពីរ​ពាន់​ឆ្នាំ​ទិព្វ ដោយ​ឆ្នាំ​នោះ ជា​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​យាមៈ។ (ចុះបើ) រាប់​ជា​ឆ្នាំ​មនុស្ស​វិញ តើ​ត្រូវជា​ប៉ុន្មាន​ឆ្នាំ។ ត្រូវជា ១៤ កោដិ ៤ លាន​ឆ្នាំ។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​តុសិត តើ​ប៉ុន្មាន។ បួន​រយ​ឆ្នាំ​ណា ជា​របស់​នៃ​មនុស្ស បួន​រយ​ឆ្នាំ​នុ៎ះ ជាមួយ​យប់​មួយថ្ងៃ​នៃ​ទេវតា​ជាន់​តុសិត ៣០ រាត្រី ដោយ​រាត្រី​នោះ ជាមួយ​ខែ ១២ ខែ ដោយ​ខែ​នោះ ជាមួយ​ឆ្នាំ បួន​ពាន់​ឆ្នាំ​ទិព្វ ដោយ​ឆ្នាំ​នោះ ជា​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​តុសិត។ (ចុះបើ) រាប់​ជា​ឆ្នាំ​របស់​មនុស្ស​វិញ តើ​ត្រូវជា​ប៉ុន្មាន​ឆ្នាំ។
ថយ | ទំព័រទី ៣៣១ | បន្ទាប់