ត្រូវជា ៥៧ កោដិ ៦ លាន​ឆ្នាំ។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​និម្មានរតី តើ​ប៉ុន្មាន។ ៨ រយ​ឆ្នាំ​ណា ជា​របស់​នៃ​មនុស្ស ៨ រយ​ឆ្នាំ​នុ៎ះ ជាមួយ​យប់​មួយថ្ងៃ​នៃ​ទេវតា​ជាន់​និម្មានរតី ៣០ រាត្រី ដោយ​រាត្រី​នោះ ជាមួយ​ខែ ១២ ខែ ដោយ​ខែ​នោះ ជាមួយ​ឆ្នាំ ៨ ពាន់​ឆ្នាំ​ទិព្វ ដោយ​ឆ្នាំ​នោះ ជា​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​និម្មានរតី។ (ចុះបើ) រាប់​ជា​ឆ្នាំ​មនុស្ស​វិញ តើ​ត្រូវជា​ប៉ុន្មាន​ឆ្នាំ។ ត្រូវជា ២៣០ កោដិ ៤ លាន​ឆ្នាំ។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា ជាន់​បរនិម្មិតវសវត្តី តើ​ប៉ុន្មាន។ ១៦ រយ​ឆ្នាំ (១៦០០) ណា ជា​របស់​នៃ​មនុស្ស ១៦ រយ​ឆ្នាំ​នុ៎ះ ជាមួយ​យប់​មួយថ្ងៃ​នៃ​ទេវតា​ជាន់​បរនិម្មិតវសវត្តី ៣០ រាត្រី ដោយ​រាត្រី​នោះ ជាមួយ​ខែ ១២ ខែ ដោយ​ខែ​នោះ ជាមួយ​ឆ្នាំ ១៦ ពាន់​ឆ្នាំ​ទិព្វ (១ ម៉ឺន ៦ ពាន់​ឆ្នាំ) ដោយ​ឆ្នាំ​នោះ ជា​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​បរនិម្មិតវសវត្តី។
ថយ | ទំព័រទី ៣៣២ | បន្ទាប់