(ចុះបើ) រាប់​ជា​ឆ្នាំ​មនុស្ស​វិញ តើ​ត្រូវជា​ប៉ុន្មាន​ឆ្នាំ។ ត្រូវជា ៩០០ កោដិ​ផង ២១ កោដិ​ផង ៦ លាន​ឆ្នាំ​ផង។
ពួក​ទេវតា ដែល​ឋិតនៅ​ក្នុង​កាមាវចរ​សួគ៌​ទាំង ៦ ជាន់​នោះ ជា​អ្នក​សម្រេច​នូវ​កាម​ទាំងពួង។ អាយុ​របស់​ពួក​ទេវតា​ទាំងអស់ ដែល​បណ្ឌិត រាប់​ដោយ​រួបរួម តើ​ប៉ុន្មាន​ឆ្នាំ ១២ រយ​កោដិ​ផង ២៨ កោដិ​ផង ៥ សែន​ឆ្នាំ​ផង ជា​អាយុ​របស់​ទេវតា​ទាំងនោះ ដែល​បណ្ឌិត ប្រកាស​ហើយ ដោយ​ទីបំផុត​នៃ​ឆ្នាំ។

 [៣៤១] ចុះ​បុគ្គល​ចំរើន​បឋមជ្ឈាន យ៉ាង​ឱនថយ តើ​កើត​ក្នុង​ទីណា។ បុគ្គល​ចំរើន​បឋម​មជ្ឈា​ន យ៉ាង​ឱនថយ កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​ព្រហ្ម​បារិ​សជ្ជៈ។ ចុះ​ប្រមាណ​នៃ​អាយុ របស់​ទេវតា​ជាន់​នោះ តើ​ប៉ុន្មាន។ កប្ប ១ ចែក​ជា ៣ ភាគ ឬ ៤ ភាគ (យក​មួយ​ភាគ ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​បុគ្គល​ចំរើន​បឋមជ្ឈាន យ៉ាង​កណ្តាល តើ​កើត​ក្នុង​ទីណា។ បុគ្គល​ចំរើន​បឋមជ្ឈាន យ៉ាង​កណ្ដាល កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​ព្រហ្ម​បរោហិត។ ចុះ​ប្រមាណ​នៃ​អាយុ របស់​ទេវតា​ជាន់​នោះ តើ​ប៉ុន្មាន។ ពាក់កណ្ដាល​កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។
ថយ | ទំព័រទី ៣៣៣ | បន្ទាប់