ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​អវិ​ហៈ ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​អតប្បៈ ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​សុ​ទស្សៈ ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​សុទស្សី ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​អក​និ​ដ្ឋៈ ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​អាកាសានញ្ចាយតនៈ ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​វិ​ញ្ញាណ​ញ្ចា​យតនៈ ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​អា​កិ​ញ្ចញ្ញា​យតនៈ ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ទេវ​តា​ជាន់​នេវ​សញ្ញា​នា​សញ្ញា​យតនៈ។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​អសញ្ញ​សត្វ​ក្ដី ជាន់​វេ​ហប្ផ​លៈ​ក្តី តើ​ប៉ុន្មាន។ ៥ រយ​កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​អវិ​ហៈ តើ​ប៉ុន្មាន។ មួយ​ពាន់​កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​អតប្បៈ តើ​ប៉ុន្មាន។ ពីរ​ពាន់​កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​សុ​ទស្សៈ តើ​ប៉ុន្មាន។ ៤ ពាន់​កប្ប ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។
ថយ | ទំព័រទី ៣៣៦ | បន្ទាប់