ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ធាតុ ១០ មិនមានអារម្មណ៍ ធាតុ ៦ មិនមានអារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ធម្មធាតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មិនមានអារម្មណ៍ តែជាអារម្មណ៍ សមុទយសច្ច ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ទុក្ខសច្ច ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ឥន្រ្ទិយ ៧ មិនមានអារម្មណ៍ ឥន្រ្ទិយ ៥ មិនមានអារម្មណ៍ តែជាអារម្មណ៍ ឥន្រ្ទិយ ៩ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន ជីវិតិន្រ្ទិយ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។