រូបក្ខន្ធ ដែលបុគ្គលឃើញក៏មាន ឮក៏មាន ពាល់ត្រូវក៏មាន មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ក៏មាន ខន្ធ ៤ ដែលបុគ្គល មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ រូបាយតនៈ ដែលបុគ្គលឃើញ តែមិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ សទ្ទាយតនៈ ដែលបុគ្គល មិនឃើញ តែឮ មិនពាល់ត្រូវ តែដឹងច្បាស់ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ដែលបុគ្គលមិនឃើញ មិនឮ តែពាល់ត្រូវ ដឹងច្បាស់ អាយតនៈ ៧ ដែលបុគ្គល មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ រូបធាតុ ដែលបុគ្គលឃើញ តែមិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ សទ្ទធាតុ ដែលបុគ្គល មិនឃើញ តែឮ មិនពាល់ត្រូវ តែដឹងច្បាស់ គន្ធធាតុ រសធាតុ ផោដ្ឋព្វធាតុ ដែលបុគ្គលមិនឃើញ មិនឮ តែពាល់ត្រូវ ដឹងច្បាស់ ធាតុ ១៣ ដែលបុគ្គល មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ សច្ចៈ ៣ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ ទុក្ខសច្ច ដែលបុគ្គលឃើញក៏មាន