អាយតនៈ ១០ ជាអព្យាក្រឹត អាយតនៈ ២ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ធាតុ ១៦ ជាអព្យាក្រឹត ធាតុ ២ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សមុទយសច្ច ជាអកុសល មគ្គសច្ច ជាកុសល និរោធសច្ច ជាអព្យាក្រឹត ទុក្ខសច្ច ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ ឥន្រ្ទិយ ១០ ជាអព្យាក្រឹត ទោមនស្សិន្រ្ទិយ ជាអកុសល អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ជាកុសល ឥន្រ្ទិយ ៤ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ឥន្រ្ទិយ ៦ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ អកុសលហេតុ ៣ ជាអកុសល កុសលហេតុ ៣ ជាកុសល អព្យាកតហេតុ ៣ ជាអព្យាក្រឹត។ កពឡិង្ការាហារ ជាអព្យាក្រឹត អាហារ ៣ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។