អាយតនៈ ១០ មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី អាយតនៈ ២ ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន។ ធាតុ ១០ មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី ធាតុ ៥ ជា​វិបាក មនោ​ធាតុ ជា​វិបាក​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន ធាតុ ២ ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន។ សច្ចៈ ២ មាន​វិបាក​ធម៌​ជាប្រក្រតី និរោធ​សច្ច មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី ទុក្ខសច្ច​ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន។ ឥន្រ្ទិយ ៧ មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី ឥន្រ្ទិយ ៣ ជា​វិបាក ឥន្រ្ទិយ ២ មាន​វិបាក​ធម៌​ជាប្រក្រតី អញ្ញិ​ន្រ្ទិយ ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន ឥន្រ្ទិយ ៩ ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន។ ហេតុ ៦ មាន​វិបាក​ធម៌​ជាប្រក្រតី អព្យាកត​ហេតុ ៣ ជា​វិបាក​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន។
ថយ | ទំព័រទី ៣៥៥ | បន្ទាប់