កព​ឡិង្កា​រា​ហារ មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី អាហារ ៣ ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌ ជាប្រក្រតី​ក៏​មាន។ ផស្សៈ ៥ ជា​វិបាក មនោ​ធា​តុ​សម្ផ័​ស្ស ជា​វិបាក​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ ជា​វិបាក មនោ​ធាតុ ជា​វិបាក​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មនោវិញ្ញាណ​ធាតុ ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន។
 [៣៤៩] បណ្ដា​ខន្ធ​ទាំង ៥ ខន្ធ​ប៉ុន្មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ខន្ធ​ប៉ុន្មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ខន្ធ​ប៉ុន្មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន។បេ។ បណ្តា​ចិត្ត​ទាំង ៧
ថយ | ទំព័រទី ៣៥៦ | បន្ទាប់