មនោ​ធា​តុ​សម្ផ័​ស្ស មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មនោ​ធាតុ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មនោវិញ្ញាណ​ធាតុ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន។
ថយ | ទំព័រទី ៣៦១ | បន្ទាប់