[៣៥០] បណ្ដា​ខន្ធ​ទាំង ៥ ខន្ធ​ប៉ុន្មាន ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ ខន្ធ​ប៉ុន្មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ខន្ធ​ប៉ុន្មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ។បេ។ បណ្តា​ចិត្ត​ទាំង ៧ ចិត្ត​ប៉ុន្មាន ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ ចិត្ត​ប៉ុន្មាន​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ចិត្ត​ប៉ុន្មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ។ រូបក្ខន្ធ មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ ខន្ធ ៣ ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន សង្ខារក្ខន្ធ ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន មិន​គួរ​ពោល​ថា ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ផង​ក៏​មាន។ អាយតនៈ ១០ មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ មនាយតនៈ ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន ធម្មាយតនៈ ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន
ថយ | ទំព័រទី ៣៦២ | បន្ទាប់