មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន មិន​គួរ​ពោល​ថា ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ផង​ក៏​មាន។ ធាតុ ១៥ មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ មនោ​ធាតុ​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ មនោវិញ្ញាណ​ធាតុ​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន ធម្មធាតុ ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន មិន​គួរ​ពោល​ថា ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ផង​ក៏​មាន។ សមុទយសច្ច ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ និរោធ​សច្ច មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ មគ្គសច្ច ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន ទុក្ខ​សច្ចៈ ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន
ថយ | ទំព័រទី ៣៦៣ | បន្ទាប់