មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន មិន​គួរ​ពោល​ថា ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ផង​ក៏​មាន។ ឥន្រ្ទិយ ៩ មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ ទោមនស្សិន្រ្ទិយ​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ ឧបេក្ខិន្រ្ទិយ​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន ឥន្រ្ទិយ ១១ ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន។ អកុសល​ហេតុ ៣ ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ ហេតុ ៦ ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន។ កព​ឡិង្កា​រា​ហារ មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ អាហារ ៣ ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន។ ផស្សៈ ៥ មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ មនោ​ធា​តុ​សម្ផ័​ស្ស ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន
ថយ | ទំព័រទី ៣៦៤ | បន្ទាប់