មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ មនោ​ធាតុ​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ មនោវិញ្ញាណ​ធាតុ ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន។
 [៣៥១] បណ្ដា​ខន្ធ​ទាំង ៥ ខន្ធ​ប៉ុន្មាន មាន​រូប ខន្ធ​ប៉ុន្មាន មិន​មាន​រូប។បេ។ បណ្ដា​ចិត្ត​ទាំង ៧ ចិត្ត​ប៉ុន្មាន មាន​រូប ចិត្ត​ប៉ុន្មាន មិន​មាន​រូប។ រូបក្ខន្ធ មាន​រូប ខន្ធ ៤ មិន​មាន​រូប។ អាយតនៈ ១០ មាន​រូប មនាយតនៈ មិន​មាន​រូប ធម្មាយតនៈ មាន​រូប​ក៏​មាន មិន​មាន​រូប​ក៏​មាន។ ធាតុ ១០ មាន​រូប ធាតុ ៧ មិន​មាន​រូប ធម្មធាតុ មាន​រូប​ក៏​មាន មិន​មាន​រូប​ក៏​មាន។ សច្ចៈ ៣ មិន​មាន​រូប ទុក្ខសច្ច មាន​រូប​ក៏​មាន មិន​មាន​រូប​ក៏​មាន។ ឥន្រ្ទិយ ៧ មាន​រូប ឥន្រ្ទិយ ១៤ មិន​មាន​រូប ជីវិតិន្រ្ទិយ មាន​រូប​ក៏​មាន មិន​មាន​រូប​ក៏​មាន។ ហេតុ ៩ មិន​មាន​រូប។
ថយ | ទំព័រទី ៣៦៥ | បន្ទាប់