កព​ឡិង្កា​រា​ហារ មាន​រូប អាហារ ៣ មិន​មាន​រូប។ ផស្សៈ ៧ មិន​មាន​រូប។ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ មិន​មាន​រូប។
 [៣៥២] បណ្ដា​ខន្ធ​ទាំង ៥ ខន្ធ​ប៉ុន្មាន ជា​លោកិយ ខន្ធ​ប៉ុន្មាន ជា​លោកុត្តរ។បេ។ បណ្ដា​ចិត្ត​ទាំង ៧ ចិត្ត​ប៉ុន្មាន ជា​លោកិយ ចិត្ត​ប៉ុន្មាន ជា​លោកុត្តរ។ រូបក្ខន្ធ ជា​លោកិយ ខន្ធ ៤ ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។ អាយតនៈ ១០ ជា​លោកិយ អាយតនៈ ២ ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។ ធាតុ ១៦ ជា​លោកិយ ធាតុ ២ ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។ សច្ចៈ ២ ជា​លោកិយ សច្ចៈ ២ ជា​លោកុត្តរ។ ឥន្រ្ទិយ ១០ ជា​លោកិយ ឥន្រ្ទិយ ៣ ជា​លោកុត្តរ ឥន្រ្ទិយ ៩ ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។ អកុសល​ហេតុ ៣ ជា​លោកិយ ហេតុ ៦ ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។
ថយ | ទំព័រទី ៣៦៦ | បន្ទាប់