កព​ឡិង្កា​រា​ហារ​ជា​លោកិយ អាហារ ៣ ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។ ផស្សៈ ៦ ជា​លោកិយ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជា​លោកិយ មនោវិញ្ញាណ​ធាតុ ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។
ខន្ធ​ដែល​បុគ្គល​ដឹង​ច្បាស់ ខន្ធ​ដែល​មាន​អារម្មណ៍​ទាំងពីរ ខន្ធ​ដែល​បុគ្គល​ឃើញ​ហើយ ខន្ធ​ដែល​ជាកុសល ខន្ធ​ដែល​ប្រកបដោយ​វេទនា ខន្ធ​ដែល​ជា​វិបាក ខន្ធ​ដែល​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ខន្ធ​ដែល​ប្រកបដោយ​វិតក្កៈ ខន្ធ​ដែល​មាន​រូប ខន្ធ​ដែល​ជា​លោកិយ។

ចប់ ធម្ម​ហទយ​វិភង្គ។
ចប់ វិភង្គ​ប្ប​ករណៈ។

ថយ | ទំព័រទី ៣៦៧