សេចក្តី​មិន​រាយមាយ​កើតមាន នេះ​ពួក​ធម៌​ជា​អព្យាក្រឹត សេចក្តី​ដឹង​ក្នុង​ធម៌​ទាំងឡាយ​នេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃ​ធម៌​ទាំងឡាយ​នោះ ដោយ​និរុត្តិ​ណា សេចក្តី​ដឹង​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ ក្នុង​និរុត្តិ​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ ថា​បុគ្គល​ដឹង​នូវ​ញាណ​ទាំងឡាយ​នោះ ដោយ​ញាណ​ណា ញាណ​ទាំងឡាយ​នេះ ជា​ធម្មជាត​ញ៉ាំង​អត្ថ​នេះ​ឲ្យ​ភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ​អត្ថប្បដិសម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា បុគ្គល​ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្ដៈ) ដើម្បី​លះបង់​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ ផស្សៈ​កើតមាន។បេ។ សេចក្តី​មិន​រាយមាយ​កើតមាន ពួក​ធម៌​ជាកុសល ជា​វិបាក ព្រោះ​ឈាន​ជា​លោកុត្តរ​កុសល​នោះ​ឯង ដែល​បុគ្គល​ធ្វើ​ហើយ ចំរើន​ហើយ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។
ថយ | ទំព័រទី ៤០ | បន្ទាប់