ចូលកាន់​បឋមជ្ឈាន ជា​សុញ្ញ​តៈ ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ ផស្សៈ​កើតមាន។បេ។ សេចក្តី​មិន​រាយមាយ​កើតមាន នេះ​ពួក​ធម៌​ជា​អព្យាក្រឹត សេចក្តី​ដឹង​ក្នុង​ធម៌​ទាំងឡាយ​នេះ ឈ្មោះថា អត្ថប្បដិសម្ភិទា​បញ្ញត្តិ​នៃ​ធម៌​ទាំងឡាយ​នោះ ដោយ​និរុត្តិ​ណា សេចក្តី​ដឹង​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ ក្នុង​និរុត្តិ​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ​ថា បុគ្គល​ដឹង​នូវ​ញាណ​ទាំងឡាយ​នោះ ដោយ​ញាណ​ណា ញាណ​ទាំងឡាយ​នេះ ជា​ធម្មជាត​ញ៉ាំង​អត្ថ​នេះ​ឲ្យ​ភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ចក្ខុវិញ្ញាណ ជា​វិបាក ព្រោះ​កម្ម​ជាអកុសល ដែល​បុគ្គល​ធ្វើ​ហើយ សន្សំ​ហើយ ជា​វិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍ កើត​ហើយ។បេ។ សោតវិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​សំឡេង​ជា​អារម្មណ៍ កើត​ហើយ។បេ។ ឃានវិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​ក្លិន​ជា​អារម្មណ៍ កើត​ហើយ។បេ។
ថយ | ទំព័រទី ៤១ | បន្ទាប់