តណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ក៏មាន។ បដិសម្ភិទា ៣ ជាធម៌មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង អត្ថប្បដិសម្ភិទា ជាធម៌មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង ក៏មាន ជាធម៌មិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ក៏មាន។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។ បដិសម្ភិទា កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក៏មាន។ បដិសម្ភិទា ៣ ដល់នូវការសន្សំកពូនឡើង (ដោយកម្មក្កិលេស) ក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន អត្ថប្បដិសម្ភិទា ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។