[២៥] បដិសម្ភិទាទាំងឡាយ ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុ ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ជាហេតុផង ប្រកបដោយហេតុផង មិនគួរពោលថា មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនជាហេតុ ទាំងមិនមានហេតុផងឡើយ។ បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប បដិសម្ភិទា ៣ ជាលោកិយ អត្ថប្បដិសម្ភិទា ជាលោកិយក៏មាន ជាលោកុត្តរក៏មាន បុគ្គលគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយ មិនគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយ។
[២៦] បដិសម្ភិទាទាំងឡាយ មិនមែនអាសវៈ។ បដិសម្ភិទា ៣ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អត្ថប្បដិសម្ភិទា ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ បដិសម្ភិទាទាំងឡាយ ប្រាសចាកអាសវៈ។ បដិសម្ភិទា ៣ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈទេ អត្ថប្បដិសម្ភិទា មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈក៏មាន។