បដិសម្ភិទាទាំងឡាយ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងឡើយ។ បដិសម្ភិទា ៣ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ អត្ថប្បដិសម្ភិទា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន។
[២៧] បដិសម្ភិទាទាំងឡាយ មិនមែនសញ្ញោជនៈ។បេ។ មិនមែនគន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែនបរាមាសៈ។បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡូកច្រឡំដោយចិត្ត តាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងតាំងឡើងដោយចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ។ មិនមែនឧបាទាន។បេ។ មិនមែនកិលេស។បេ។