បញ្ញា​ដែល​បរា​មា​សៈ​ស្ទាបអង្អែល និង​បញ្ញា​ដែល​បរា​មា​សៈ​មិន​ស្ទាបអង្អែល បញ្ញា​ប្រាសចាក​បរា​មា​សៈ តែ​បរា​មា​សៈ​ស្ទាបអង្អែល និង​បញ្ញា​ប្រាសចាក​បរា​មា​សៈ ទាំង​បរា​មា​សៈ​មិន​ស្ទាបអង្អែល បញ្ញា​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ និង​បញ្ញា ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក​ហើយ បញ្ញា​ជា​ប្រយោជន៍​ដល់​ឧបាទាន និង​បញ្ញា​មិនជា​ប្រយោជន៍​ដល់​ឧបាទាន បញ្ញា​ប្រាសចាក​ឧបាទាន តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន និង​បញ្ញា​ប្រាសចាក​ឧបាទាន ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន បញ្ញា​គួរ​ដល់​សេចក្តី​សៅហ្មង និង​បញ្ញា​មិន​គួរ​ដល់​សេចក្តី​សៅហ្មង បញ្ញា​ប្រាសចាក​សេចក្តី​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង និង​បញ្ញា​ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង បញ្ញា​ប្រកបដោយ​វិតក្កៈ និង​បញ្ញា​មិន​មាន​វិតក្កៈ បញ្ញា​ប្រកបដោយ​វិចារៈ និង​បញ្ញា​មិន​មាន​វិចារៈ បញ្ញា​ប្រកបដោយ​បីតិ និង​បញ្ញា​មិន​មាន​បីតិ បញ្ញា​កើត​ព្រមដោយ​បីតិ និង​បញ្ញា​មិនកើត​ព្រមដោយ​បីតិ បញ្ញា​កើត​ព្រមដោយ​សុខ និង​បញ្ញា​មិនកើត​ព្រមដោយ​សុខ បញ្ញា​កើត​ព្រមដោយ​ឧបេក្ខា និង​បញ្ញា​មិនកើត​ព្រមដោយ​ឧបេក្ខា បញ្ញា​ជា​កាមាវចរ និង​បញ្ញា​មិនមែន​ជា​កាមាវចរ
ថយ | ទំព័រទី ៦០ | បន្ទាប់