តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន និង​បញ្ញា​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន បញ្ញា​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ បញ្ញា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ និង​បញ្ញា​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ បញ្ញា​កើត​ព្រមដោយ​បីតិ បញ្ញា​កើត​ព្រមដោយ​សុខ និង​បញ្ញា​កើត​ព្រមដោយ​ឧបេក្ខា បញ្ញា​ដល់​នូវ​ការ​សន្សំ (កម្ម​ក្កិ​លេស) បញ្ញា​ដល់​នូវ​ការ​មិន​សន្សំ (កម្ម​ក្កិ​លេស) និង​បញ្ញា​មិនដល់​នូវ​ការ​សន្សំ ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ បញ្ញា​ជា​របស់​សេក្ខបុគ្គល បញ្ញា​ជា​របស់​អសេក្ខ​បុគ្គល និង​បញ្ញា​មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល បញ្ញា​តូចឆ្មារ បញ្ញា​មាន​សភាព​ធំ និង​បញ្ញា​មាន​ប្រមាណ​មិនបាន បញ្ញា​មាន​អារម្មណ៍​តូចឆ្មារ បញ្ញា​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ និង​បញ្ញា​មាន​អារម្មណ៍​មាន​ប្រមាណ​មិនបាន បញ្ញា​មាន​មគ្គ​ជា​អារម្មណ៍ បញ្ញា​មាន​មគ្គ​ជាហេតុ និង​បញ្ញា​មាន​មគ្គ​ជា​អធិបតី បញ្ញា​ដែល​កើតឡើង​ហើយ បញ្ញា​ដែល​មិនទាន់​កើតឡើង និង​បញ្ញា​ដែល​ប្រុងនឹង​កើតឡើង បញ្ញា​ជា​អតីត បញ្ញា​ជា​អនាគត និង​បញ្ញា​ជា​បច្ចុប្បន្ន បញ្ញា​មាន​អារម្មណ៍​ជា​អតីត បញ្ញា​មាន​អារម្មណ៍​ជា​អនាគត និង​បញ្ញា​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន បញ្ញា​ជា​ខាងក្នុង បញ្ញា​ជា​ខាងក្រៅ និង​បញ្ញា​ជា​ខាងក្នុង និង​ខាងក្រៅ
ថយ | ទំព័រទី ៦២ | បន្ទាប់