ដែល​កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ក៏​មាន ប្រុងនឹង​កើតឡើង​ក៏​មាន ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន​ក៏​មាន មាន​អារម្មណ៍​ជា​អតីត​ក៏​មាន មាន​អារម្មណ៍​ជា​អនាគត​ក៏​មាន មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក៏​មាន ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ជា​ខាងក្នុង និង​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ជា​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ជា​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ជា​ខាងក្នុង និង​ខាងក្រៅ​ក៏​មាន។ បញ្ញា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី​ក៏​មាន ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ដល់​នូវ​ការ​សន្សំ (កម្ម​ក្កិ​លេស) ក៏​មាន ដល់​នូវ​ការ​មិន​សន្សំ​ក៏​មាន មិនដល់​នូវ​ការ​សន្សំ ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​ក៏​មាន ជា​របស់​សេក្ខបុគ្គល​ក៏​មាន ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន
ថយ | ទំព័រទី ៦៤ | បន្ទាប់