មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនកើតព្រមដោយបីតិ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មិនដល់នូវការសន្សំ (កម្មក្កិលេស) ទាំងមិនដល់នូវការមិនសន្សំ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល មានសភាពតូចឆ្មារ ជាកាមាវចរ មិនមែនរូបាវចរ មិនមែនអរូបាវចរ ជាបរិយាបន្នៈ មិនមែនអបរិយាបន្នៈ ជាសភាពមិនទៀង ជាអនិយ្យានិកៈ ដែលកើតឡើងហើយ ដែលគួរដឹងដោយមនោវិញ្ញាណ មិនទៀង ដែលត្រូវជរាគ្របសង្កត់។
[៣៦] ត្រង់ពាក្យថា វិញ្ញាណ ៥ មានវត្ថុកើតហើយ មានអារម្មណ៍កើតហើយ គឺកាលបើវត្ថុ និងអារម្មណ៍កើតហើយ វិញ្ញាណទាំងឡាយ ក៏កើតឡើងដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុកើតហើយក្នុងកាលមុន មានអារម្មណ៍កើតហើយក្នុងកាលមុន គឺកាលបើវត្ថុកើតហើយក្នុងកាលមុន និងអារម្មណ៍កើតហើយក្នុងកាលមុន វិញ្ញាណទាំងឡាយ ក៏កើតឡើងដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ គឺវិញ្ញាណទាំង ៥ មានវត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុមិនច្រឡំគ្នា មានអារម្មណ៍មិនច្រឡំគ្នា គឺកាលបើវត្ថុមិនច្រឡំគ្នា កាលបើអារម្មណ៍មិនច្រឡំគ្នា វិញ្ញាណទាំងឡាយ ក៏កើតឡើងដែរ។