កាយវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​ចក្ខុវិញ្ញាណ សោតវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​កាយវិញ្ញាណ កាយវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​សោតវិញ្ញាណ ឃានវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​កាយវិញ្ញាណ កាយវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​ឃានវិញ្ញាណ ជិវ្ហា​វិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​កាយវិញ្ញាណ កាយវិញ្ញាណ​មិន​រងអារម្មណ៍​ជាទី​គោចរ​របស់​ជិវ្ហា​វិញ្ញាណ។ ពាក្យ​ថា (វិញ្ញាណ ៥) មិនកើត​ឡើង ព្រោះ​ការ​មិន​ប្រមូល​មក (នូវ​អារម្មណ៍) គឺ​កាល​បុគ្គល​ប្រមូល​មក (នូវ​អារម្មណ៍ មាន​រូបារម្មណ៍​ជាដើម) វិញ្ញាណ​ទាំងឡាយ ក៏​កើតឡើង។ ពាក្យ​ថា (វិញ្ញាណ ៥) មិនកើត​ឡើង ព្រោះ​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត (នូវ​អារម្មណ៍) គឺ​កាល​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត (នូវ​អារម្មណ៍) វិញ្ញាណ​ទាំងឡាយ ក៏​កើតឡើង។ ពាក្យ​ថា (វិញ្ញាណ ៥) មិនកើត​ឡើង ព្រោះ​ការ​មិន​ច្រឡំ​គ្នា គឺ​មិនកើត​ឡើង​តាមលំដាប់​គ្នា​ទេ។ ពាក្យ​ថា (វិញ្ញាណ ៥) មិនកើត​ឡើង មិន​មុន​មិន​ក្រោយ
ថយ | ទំព័រទី ៧៨ | បន្ទាប់