ពាក្យថា មិនសម្រេចនូវឥរិយាបថណាមួយ ដោយវិញ្ញាណទាំង ៥ ឥរិយាបថ សេចក្តីថា មិនសម្រេចឥរិយាបថណាមួយ គឺការដើរក្តី ការឈរក្តី ការអង្គុយក្តី ការដេកក្តី ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនសម្រេចឥរិយាបថណាមួយ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ សេចក្តីថា មិនសម្រេចឥរិយាបថណាមួយ គឺការដើរក្តី ការឈរក្តី ការអង្គុយក្តី ការដេកក្តី ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្ម ដោយវិញ្ញាណទាំង ៥ គឺមិនតាំងផ្តើមនូវកាយកម្ម និងវចីកម្ម ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្មក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនតាំងផ្តើមនូវកាយកម្ម និងវចីកម្ម ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនកាន់យកនូវធម៌ជាកុសល និងអកុសល ដោយវិញ្ញាណទាំង ៥ គឺមិនសមាទាននូវធម៌ជាកុសល និងអកុសល ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនកាន់យកនូវធម៌ជាកុសល និងអកុសល ក្នុងលំដាប់នៃវិញ្ញាណទាំង ៥