បញ្ញា​ក្នុង​វិបាក ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ដែល​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ បញ្ញា​ក្នុង​កុសល ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ក្នុង​កិរិយា និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ដែល​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ជា​ប្រយោជន៍​ដល់​ឧបាទាន បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​មិនជា​ប្រយោជន៍​ដល់​ឧបាទាន។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រាសចាក​ឧបាទាន តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ប្រាសចាក​ឧបាទាន ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រាសចាក​សេចក្តី​សៅហ្មង តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង។
ថយ | ទំព័រទី ៨៦ | បន្ទាប់