ឈ្មោះថា បញ្ញាមានមគ្គជាហេតុ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានមគ្គជាអធិបតី តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះធ្វើអរិយមគ្គឲ្យជាអធិបតី នេះហៅថា បញ្ញាមានមគ្គជាអធិបតី។
[៥១] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ កើតឡើងហើយក៏មាន បម្រុងនឹងកើតឡើង តែមិនគួរពោលថា មិនទាន់កើតឡើងក៏មាន បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ និងក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា បម្រុងនឹងកើតឡើងក៏មាន។
[៥២] បញ្ញាទាំងអស់ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។
[៥៣] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ជាអតីត តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយជាអតីត នេះហៅថា បញ្ញាមានអារម្មណ៍ជាអតីត។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ជាអនាគត តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។