បណ្តាញាណទាំងនោះ សច្ចានុលោមិកញ្ញាណ តើដូចម្តេច។ សេចក្តីចូលចិត្ត សេចក្តីយល់ឃើញ សេចក្តីពេញចិត្ត ការឈ្វេងយល់ ការពិនិត្យឃើញ សេចក្តីចូលចិត្តក្នុងការសំឡឹងមើលនូវធម៌ ដ៏សមគួរណា មានសភាពយ៉ាងនេះថា រូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា សច្ចានុលោមិកញ្ញាណ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ។ បញ្ញាក្នុងផល ៤ ឈ្មោះថា ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយផល។
[៥៧] ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តីដឹងក្នុងកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងហេតុនាំឲ្យកើតកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងធម៌ជាទីរលត់នៃកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខ។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងកងទុក្ខ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវទុក្ខ នេះហៅថា សេចក្តីដឹងក្នុងកងទុក្ខ។ ព្រោះប្រារព្ធនូវហេតុនាំឲ្យកើតកងទុក្ខ។បេ។