សេចក្តី​ដឹង​ថា ធម្ម​ដ្ឋិ​តិញ្ញាណ​ណា របស់​បុគ្គល​នោះ ធម្ម​ដ្ឋិ​តិញ្ញាណ​នោះ មាន​សភាព​អស់​ទៅ មាន​សភាព​សូន្យ​ទៅ មាន​សភាព​ប្រាសចាក​តម្រេក មាន​សភាព​រលត់ ១។ សេចក្តី​ដឹង​ថា ជាតិ (កើតមាន) ព្រោះ​ភព​ជា​បច្ច័យ ១។បេ។ សេចក្តី​ដឹង​ថា ភព (កើតមាន) ព្រោះ​ឧបាទាន​ជា​បច្ច័យ ១។បេ។ សេចក្តី​ដឹង​ថា ឧបាទាន (កើតមាន) ព្រោះ​តណ្ហា​ជា​បច្ច័យ ១។បេ។ សេចក្តី​ដឹង​ថា តណ្ហា (កើតមាន) ព្រោះ​វេទនា​ជា​បច្ច័យ ១។បេ។ សេចក្តី​ដឹង​ថា វេទនា (កើតមាន) ព្រោះ​ផស្សៈ​ជា​បច្ច័យ ១។បេ។ សេចក្តី​ដឹង​ថា ផស្សៈ (កើតមាន) ព្រោះ​សឡាយ​តនៈ​ជា​បច្ច័យ ១។បេ។ សេចក្តី​ដឹង​ថា សឡាយ​តនៈ (កើតមាន) ព្រោះ​នាមរូប​ជា​បច្ច័យ ១។បេ។ សេចក្តី​ដឹង​ថា នាមរូប (កើតមាន) ព្រោះ​វិញ្ញាណ​ជា​បច្ច័យ ១។បេ។ សេចក្តី​ដឹង​ថា វិញ្ញាណ (កើតមាន) ព្រោះ​សង្ខារ​ជា​បច្ច័យ ១។បេ។ សេចក្តី​ដឹង​ថា សង្ខារ (កើតមាន) ព្រោះ​អវិជ្ជា​ជា​បច្ច័យ ១ សេចក្តី​ដឹង​ថា កាលបើ​អវិជ្ជា​មិន​មាន សង្ខារ​ទាំងឡាយ​ក៏​មិន​មាន ១ សេចក្តី​ដឹង​ថា សង្ខារ​ទាំងឡាយ (កើតមាន) ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ក្នុង​កាល​អតីត ១ សេចក្តី​ដឹង​ថា កាលបើ​អវិជ្ជា​មិន​មាន សង្ខារ​ទាំងឡាយ​ក៏​មិន​មាន ១
ថយ | ទំព័រទី ១១៦ | បន្ទាប់