បញ្ញា​ក្នុង​ចតុត្ថជ្ឈាន​សមាបត្តិ ១ បញ្ញា​ក្នុង​អាកាសានញ្ចាយតន​សមាបត្តិ ១ បញ្ញា​ក្នុង​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ ១ បញ្ញា​ក្នុង​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ ១ បញ្ញា​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ ១ បច្ច​វេ​ក្ខ​ណា​ញាណ​របស់​បុគ្គល​ដែល​ចេញ​ចាក​សញ្ញា​វេទយិត​និរោធ​សមាបត្តិ ១ នេះ បញ្ញា​ក្នុង​អនុ​បុព្វ​វិហារ​សមាបត្តិ ៩។

ញាណ​វត្ថុ មាន​ប្រការ ៩ យ៉ាងនេះ​ឯង។


 [៧៣] បណ្តា​ញាណ​ទាំងនោះ ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​ហេតុ ថា​ជាហេតុ​ផង នូវ​អំពើ​មិនមែន​ហេតុ ថា​ជា​អំពើ​មិនមែន​ហេតុ​ផង តើ​ដូចម្តេច។ ព្រះ​តថាគត​ក្នុង​លោក​នេះ ទ្រង់​ជ្រាប​ច្បាស់​ថា ដំណើរ​នុ៎ះ មិនមែន​ជាហេតុ មិនមែន​ជា​បច្ច័យ​ទេ ត្រង់​ដែល​បុគ្គល​ដល់​ព្រមដោយ​ទិដ្ឋិ (សម្មាទិដ្ឋិ) ហើយ​ប្រកាន់​នូវ​សង្ខារ​ណាមួយ ថា​ទៀង ការណ៍​នុ៎ះ​មិន​មាន​ឡើយ ទ្រង់​ជ្រាប​ច្បាស់​ថា ហេតុ​នុ៎ះ​មាន​ប្រាកដ ត្រង់​ដែល​បុគ្គល​ជា​បុថុជ្ជន តែង​ប្រកាន់​នូវ​សង្ខារ​ណាមួយ ថា​ទៀង ការណ៍​នុ៎ះ ទើប​មាន។
ថយ | ទំព័រទី ១១៨ | បន្ទាប់