ខុទ្ទក​វត្ថុ​វិភង្គ


 [៨៣] សេចក្តី​ស្រវឹង​ព្រោះ​ជាតិ សេចក្តី​ស្រវឹង​ព្រោះ​គោត្រ សេចក្តី​ស្រវឹង​ព្រោះ​ការ​មិន​មាន​រោគ សេចក្តី​ស្រវឹង​ព្រោះ​វ័យ សេចក្តី​ស្រវឹង​ព្រោះ​ជីវិត សេចក្តី​ស្រវឹង​ព្រោះ​លាភ សេចក្តី​ស្រវឹង​ព្រោះ​សក្ការៈ សេចក្តី​ស្រវឹង​ព្រោះ​ការគោរព សេចក្តី​ស្រវឹង​ព្រោះ​ខ្លួន​ជា​ប្រធាន សេចក្តី​ស្រវឹង​ព្រោះ​បរិវារ សេចក្តី​ស្រវឹង​ព្រោះ​ភោគៈ សេចក្តី​ស្រវឹង​ព្រោះ​វណ្ណៈ សេចក្តី​ស្រវឹង​ព្រោះ​ការចេះដឹង សេចក្តី​ស្រវឹង​ព្រោះ​បញ្ញា សេចក្តី​ស្រវឹង​ព្រោះ​ដឹង​រាត្រី សេចក្តី​ស្រវឹង​ព្រោះ​ប្រព្រឹត្ត​បិណ្ឌបាត សេចក្តី​ស្រវឹង​ព្រោះ​ការណ៍​គេ​មើលងាយ​មិនបាន សេចក្តី​ស្រវឹង​ព្រោះ​ឥរិយាបថ សេចក្តី​ស្រវឹង​ព្រោះ​ឫទ្ធិ សេចក្តី​ស្រវឹង​ព្រោះ​យស សេចក្តី​ស្រវឹង​ព្រោះ​សីល សេចក្តី​ស្រវឹង​ព្រោះ​ឈាន សេចក្តី​ស្រវឹង​ព្រោះ​សិល្ប​សាស្រ្ត សេចក្តី​ស្រវឹង​ព្រោះ​កំពស់ សេចក្តី​ស្រវឹង​ព្រោះ​ទំហំ សេចក្តី​ស្រវឹង​ព្រោះ​ទ្រង់ទ្រាយ សេចក្តី​ស្រវឹង​ព្រោះ​សរីរៈ​ពេញលេញ សេចក្តី​ស្រវឹង សេចក្តី​ប្រមាទ សេចក្តី​ចចេស សេចក្តី​ប្រណាំងវាស្នា សេចក្តី​ប្រាថ្នា​ក្រៃពេក សេចក្តី​ប្រាថ្នា​ធំ សេចក្តី​ប្រាថ្នា​លាមក កិលេសជាត​ដូច​ស្នែង សេចក្តី​តិះដៀល ការ​ឃ្លេងឃ្លោង (ហឺ​ហា) សេចក្តី​ប្រព្រឹត្តិ​មិន​ស្មោះស្មើ សេចក្តី​មិន​ត្រេកអរ សេចក្តី​ខ្ជិលច្រអូស សេចក្តី​មិត​ពត់ សេចក្តី​ស្រវឹង​ព្រោះ​ភត្ត
ថយ | ទំព័រទី ១៤៣ | បន្ទាប់