ការ​ប៉ះពាល់។បេ។ ការ​ផ្គង​ឡើង ការ​មិន​រាយមាយ នេះ​ហៅថា សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ។
 [៧] ធម៌​ទាំងឡាយ​ដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុង​សម័យ​ណា ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​សោមនស្ស សម្បយុត្ត​ដោយ​ញាណ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ កើតឡើង ក្នុង​សម័យ​នោះ ការ​ប៉ះពាល់​ក៏​កើតមាន។បេ។ ការ​មិន​រាយមាយ ក៏​កើតមាន ធម៌​ទាំងឡាយ​នេះ ឈ្មោះថា សិក្ខា។ ធម៌​ទាំងឡាយ​ដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុង​សម័យ​ណា ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​សោមនស្ស សម្បយុត្ត​ដោយ​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្ត​ដោយ​ញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្ត​ដោយ​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាស​ចា​កញ​ណ ប្រកបដោយ​សង្ខារ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។
ថយ | ទំព័រទី ១៥ | បន្ទាប់