ការ​ផ្គង​ចិត្ត​ទុក ការ​តម្រង់​ចិត្ត​ទុក ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ខុស​ចាក​សច្ចៈ នេះ​ហៅថា ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ខុស​ឧបាយ។ បណ្តា​ធម៌​ទាំងនោះ ការ​សេព​ផ្លូវខុស តើ​ដូចម្ដេច។ បណ្ដា​ធម៌​ទាំងនោះ ផ្លូវខុស តើ​ដូចម្ដេច។ សេចក្ដីយល់​ខុស តម្រិះ​ខុស វាចា​ខុស ការងារ​ខុស ការ​ចិញ្ចឹមជីវិត​ខុស ការ​ព្យាយាម​ខុស សេចក្ដី​រលឹក​ខុស ការ​តម្កល់ចិត្ត​ខុស នេះ​ហៅថា ផ្លូវខុស ការ​សេព ការ​សេព​មិន​ដាច់ ការ​សេព​ព្រម ការ​គប់​រក ការ​គប់​រក​រឿយៗ សេចក្ដី​គប់​រក សេចក្ដី​គប់​រក​រឿយៗ នូវ​ផ្លូវខុស​នេះ ការ​បែរ​រេ​ទៅ​រក​នូវ​ផ្លូវខុស​នេះ​ណា នេះ​ហៅថា ការ​សេព​ផ្លូវខុស។ បណ្ដា​ធម៌​ទាំងនោះ ភាព​នៃ​ចិត្តរួញរា តើ​ដូចម្ដេច។ ភាព​មិន​គួរ ភាព​មិន​គួរ​ដល់​ការងារ ការ​រួញ​ថយ ការ​រួញ​ចូល ការ​លឹបល អាការ​លឹបល ភាព​នៃ​សេចក្ដី​លឹបល ការ​ក្រាញ​នៅ អាការ​ក្រាញ​នៅ ភាព​នៃ​សេចក្ដី​ក្រាញ​នៅ​នៃ​ចិត្ត​ណា នេះ​ហៅថា ភាព​នៃ​ចិត្តរួញរា។

ចប់ ពួក​ធម៌ ៣។

ថយ | ទំព័រទី ២១៤ | បន្ទាប់