[១៩៦] បណ្ដា​ធម៌​ទាំងនោះ គន្ថៈ (ធម៌​ជា​គ្រឿង​ចាក់ស្រែះ) ៤ តើ​ដូចម្ដេច។ អភិជ្ឈា​កាយគន្ថៈ ១ ព្យាបាទ​កាយគន្ថៈ ១ សីលព្វត​បរាមាស​កាយគន្ថៈ ១ ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ ១។ បណ្តា​គន្ថៈ​ទាំង ៤ នោះ អភិជ្ឈា​កាយគន្ថៈ តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង។បេ។ សេចក្ដី​សំឡឹង​រំពៃ សេចក្តី​លោភ ឫសគល់​នៃ​អកុសល​ណា នេះ​ហៅថា អភិជ្ឈា​កាយគន្ថៈ។ បណ្ដា​គន្ថៈ​ទាំង ៤ នោះ ព្យាបាទ​កាយគន្ថៈ តើ​ដូចម្ដេច។ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ដល់​អាត្មាអញ។បេ។ សេចក្ដី​កាច ការ​ខឹង សេចក្ដី​មិន​ត្រេកអរ​នៃ​ចិត្ត នេះ​ហៅថា ព្យាបាទ​កាយគន្ថៈ។ បណ្តា​គន្ថៈ​ទាំង ៤ នោះ សីលព្វត​បរាមាស​កាយគន្ថៈ តើ​ដូចម្តេច។ ពួក​សមណព្រាហ្មណ៍​ខាងក្រៅ​សាសនា​នេះ មាន​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ដូច្នេះ ថា​សេចក្ដី​បរិសុទ្ធិ​ព្រោះ​សីល សេចក្ដី​បរិសុទ្ធិ​ព្រោះ​វត្ត សេចក្ដី​បរិសុទ្ធិ​ព្រោះ​សីល និង​វត្ត នេះ​ហៅថា សីលព្វត​បរាមាស​កាយគន្ថៈ។ បណ្ដា​គន្ថៈ​ទាំង ៤ នោះ ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ តើ​ដូចម្ដេច។
ថយ | ទំព័រទី ២១៦ | បន្ទាប់