[២០៦] បណ្ដា​ធម៌​ទាំងនោះ ភ័យ ៤ ដទៃទៀត តើ​ដូចម្ដេច។ រាជភ័យ ១ ចោរ​ភ័យ ១ អគ្គិភ័យ ១ ឧទកភ័យ ១ នេះ ភ័យ ៤។
 [២០៧] បណ្ដា​ធម៌​ទាំងនោះ ភ័យ ៤ ដទៃទៀត តើ​ដូចម្ដេច។ ភ័យ​អំពី​រលក ១ ភ័យ​អំពី​ក្រពើ ១ ភ័យ​អំពី​អន្លង់​ទឹក ១ ភ័យ​អំពី​ត្រី​សាហាវ ១ នេះ ភ័យ ៤។
 [២០៨] បណ្ដា​ធម៌​ទាំងនោះ ភ័យ ៤ ដទៃទៀត តើ​ដូចម្ដេច។ ភ័យ​អំពី​សេចក្ដី​តិះដៀល​ខ្លួនឯង ១ ភ័យ​អំពី​សេចក្ដី​តិះដៀល​របស់​បុគ្គល​ដទៃ ១ ភ័យ​អំពី​អាជ្ញា ១ ភ័យ​អំពី​ទុគ្គតិ ១ នេះ ភ័យ ៤។
 [២០៩] បណ្ដា​ធម៌​ទាំងនោះ ទិដ្ឋិ ៤ តើ​ដូចម្ដេច។ ទិដ្ឋិ​តែង​កើតឡើង​ដោយ​ទៀងទាត់​មាំមួន​ថា សុខ និង​ទុក្ខ គឺ​ខ្លួនឯង​ធ្វើ ១ ទិដ្ឋិ​តែង​កើតឡើង​ដោយ​ទៀងទាត់​មាំមួន​ថា សុខ និង​ទុក្ខ គឺ​អ្នកដទៃ​ធ្វើ ១ ទិដ្ឋិ​តែង​កើតឡើង​ដោយ​ទៀងទាត់​មាំមួន​ថា សុខ និង​ទុក្ខ គឺ​ខ្លួនឯង​ធ្វើ​ផង អ្នកដទៃ​ធ្វើ​ផង ១ ទិដ្ឋិ​តែង​កើតឡើង​ដោយ​ទៀងទាត់​មាំមួន​ថា សុខ និង​ទុក្ខ មិនមែន​ខ្លួនឯង​ធ្វើ មិនមែន​អ្នកដទៃ​ធ្វើ គឺ​កើតឡើង​ដោយ​អាស្រ័យហេតុ ១ នេះ ទិដ្ឋិ ៤។

ចប់ ពួក​ធម៌ ៤។

ថយ | ទំព័រទី ២២២ | បន្ទាប់