[២១៥] បណ្ដា​ធម៌​ទាំងនោះ បង្គោល​ចិត្ត ៥ តើ​ដូចម្ដេច។ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិន​ចុះចិត្តស៊ប់ មិន​ជ្រះថ្លា ក្នុង​ព្រះ​សាស្ដា ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិន​ចុះចិត្តស៊ប់ មិន​ជ្រះថ្លា ក្នុង​ព្រះធម៌ ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិន​ចុះ​ចិត្ដ​ស៊ប់ មិន​ជ្រះថ្លា ក្នុង​ព្រះសង្ឃ ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិន​ចុះចិត្តស៊ប់ មិន​ជ្រះថ្លា ក្នុង​សិក្ខា ១ បុគ្គល ក្រោធ អាក់អន់​ចិត្ដ មាន​ចិត្ដ​ចងគំនុំ មានចិត្ត​រឹងត្អឹង ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ១ នេះ បង្គោល​ចិត្ត ៥។
 [២១៦] បណ្ដា​ធម៌​ទាំងនោះ ចំណង​របស់​ចិត្ត ៥ តើ​ដូចម្ដេច។ បុគ្គល​មិនទាន់​ប្រាសចាក​តម្រេក មិនទាន់​ប្រាសចាក​ចំណង់ មិនទាន់​ប្រាសចាក​សេចក្ដី​ស្រឡាញ់ មិនទាន់​ប្រាសចាក​សេចក្ដីស្រេកឃ្លាន មិនទាន់​ប្រាសចាក​សេចក្ដី​ក្រវល់ក្រវាយ មិនទាន់​ប្រាសចាក​សេចក្តី​ប្រាថ្នា​ក្នុង​កាម ១ មិនទាន់​ប្រាសចាក​តម្រេក មិនទាន់​ប្រាសចាក​ចំណង់ មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់ មិនទាន់​ប្រាសចាក​សេចក្ដីស្រេកឃ្លាន មិនទាន់​ប្រាសចាក​សេចក្ដី​ក្រវល់ក្រវាយ មិនទាន់​ប្រាសចាក​សេចក្ដីប្រាថ្នា​ក្នុង​កាយ ១ មិនទាន់​ប្រាសចាក​តម្រេក មិនទាន់​ប្រាសចាក​ចំណង់ មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់ មិនទាន់​ប្រាសចាក​សេចក្ដីស្រេកឃ្លាន
ថយ | ទំព័រទី ២២៤ | បន្ទាប់