ខ្លួន​មាន​ទីបំផុត​ក៏​មិនមែន មិន​មាន​ទីបំផុត​ក៏​មិនមែន មិន​មាន​រោគ ខាងមុខ​អំពី​សេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គល​ទាំងឡាយ បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន ១ នេះ នេវ​សញ្ញី​នា​សញ្ញី​វាទ ៨។

ចប់ ពួក​ធម៌ ៨។


 [២៥៤] បណ្ដា​ធម៌​ទាំងនោះ អាឃាតវត្ថុ (ហេតុ​នៃ​គំនុំ) ៩ តើ​ដូចម្ដេច។ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​ហើយ នូវ​អំពើ​មិន​មានប្រយោជន៍​ដល់​អញ ១ គំនុំ​កើតឡើង​ថា ជន​ឯណោះ កំពុង​ប្រព្រឹត្ត​នូវ​អំពើ​មិន​មានប្រយោជន៍​ដល់​អញ ១ គំនុំ​កើតឡើង​ថា ជន​ឯណោះ នឹង​ប្រព្រឹត្ត​នូវ​អំពើ​មិន​មានប្រយោជន៍​ដល់​អញ ១ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​ហើយ នូវ​អំពើ​មិន​មានប្រយោជន៍ ដល់​ជន​ជាទីស្រឡាញ់​ពេញចិត្ត​របស់​អញ ១ ជន​ឯណោះ កំពុង​ប្រព្រឹត្ត​នូវ​អំពើ​មិន​មានប្រយោជន៍ ដល់​ជន​ជាទីស្រឡាញ់​ពេញចិត្ត​របស់​អញ ១ ជន​ឯណោះ នឹង​ប្រព្រឹត្ត​នូវ​អំពើ​មិន​មានប្រយោជន៍ ដល់​ជន​ជាទីស្រឡាញ់​ពេញចិត្ត​របស់​អញ ១ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​ហើយ នូវ​អំពើ​មានប្រយោជន៍ ដល់​ជន​មិនជា​ទីស្រឡាញ់ មិនជា​ទី​ពេញចិត្ត​របស់​អញ ១ ជន​ឯណោះ កំពុង​ប្រព្រឹត្ត
ថយ | ទំព័រទី ២៥៦ | បន្ទាប់