ពាក្យ​ថា មាន នេះ​ជា​សេចក្ដី​ញាប់ញ័រ ១ ពាក្យ​ថា អញ​មាន នេះ​ជា​សេចក្ដី​ញាប់ញ័រ ១ ពាក្យ​ថា អញ​នេះ​មាន នេះ​ជា​សេចក្ដី​ញាប់ញ័រ ១ ពាក្យ​ថា អញ​នឹង​មាន នេះ​ជា​សេចក្ដី​ញាប់ញ័រ ១ ពាក្យ​ថា អញ​នឹង​មាន​រូប នេះ​ជា​សេចក្ដី​ញាប់ញ័រ ១ ពាក្យ​ថា អញ​នឹង​មិន​មាន​រូប នេះ​ជា​សេចក្ដី​ញាប់ញ័រ ១ ពាក្យ​ថា អញ​នឹង​មាន​សញ្ញា នេះ​ជា​សេចក្ដី​ញាប់ញ័រ ១ ពាក្យ​ថា អញ​នឹង​មិន​មាន​សញ្ញា នេះ​ជា​សេចក្ដី​ញាប់ញ័រ ១ ពាក្យ​ថា អញ​នឹង​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន នេះ​ជា​សេចក្ដី​ញាប់ញ័រ ១ នេះ សេចក្ដី​ញាប់ញ័រ ៩។
 [២៥៩] បណ្ដា​ធម៌​ទាំងនោះ សេចក្ដីសំគាល់ ៩ សេចក្ដី​ឃ្លេងឃ្លោង ៩ ដំណើរ​យឺតយូរ ៩ សង្ខតធម៌ (ធម៌​ដែល​បច្ច័យ​ប្រជុំ​តាក់តែង) ៩ តើ​ដូចម្ដេច។ ពាក្យ​ថា មាន នេះ​ជា​សង្ខតធម៌ ១ ពាក្យ​ថា អញ​មាន នេះ​ជា​សង្ខតធម៌ ១ ពាក្យ​ថា អញ​នេះ​មាន នេះ​ជា​សង្ខតធម៌ ១ ពាក្យ​ថា អញ​នឹង​មាន នេះ​ជា​សង្ខតធម៌ ១ ពាក្យ​ថា អញ​នឹង​មាន​រូប នេះ​ជា​សង្ខតធម៌ ១ ពាក្យ​ថា អញ​នឹង​មិន​មាន​រូប នេះ​ជា​សង្ខតធម៌ ១ ពាក្យ​ថា អញ​នឹង​មាន​សញ្ញា នេះ​ជា​សង្ខតធម៌ ១ ពាក្យ​ថា អញ​នឹង​មិន​មាន​សញ្ញា នេះ​ជា​សង្ខតធម៌ ១
ថយ | ទំព័រទី ២៥៩ | បន្ទាប់