តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន​ដោយ​ប្រការ​ដទៃ ១។
 [២៦៨] ចុះ​តណ្ហា​វិច​រិត​ថា អញ​មាន តើ​ដូចម្ដេច។ បុគ្គល​ធ្វើ​នូវ​ធម៌​ណាមួយ គឺ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិន​ឲ្យ​បែកចេញ​ពីគ្នា​ហើយ បាន​នូវ​ឆន្ទៈ​ថា អញ​មាន បាន​នូវ​មានះ​ថា អញ​មាន បាន​នូវ​ទិដ្ឋិ​ថា អញ​មាន កាលបើ​ធម៌​មាន​ឆន្ទៈ​ជាដើម​នោះ មាន ដំណើរ​យឺតយូរ​នេះ ក៏​មាន ថា អញ​មាន​ដោយ​ប្រការ​នេះ​ខ្លះ ថា​អញ​មាន​យ៉ាងនេះ​ខ្លះ ថា​អញ​មាន​ដោយ​ប្រការ​ដទៃ​ខ្លះ។
 [២៦៩] ចុះ​តណ្ហា​វិច​រិត​ថា អញ​មាន​ដោយ​ប្រការ​នេះ តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា​ថា អញ​ជា​ក្ស័ត្រ ឬថា អញ​ជា​ព្រាហ្មណ៍ ថា​អញ​ជា​អ្នកជំនួញ ឬថា អញ​ជា​អ្នក​គ្រួ ថា​អញ​ជា​គ្រហស្ថ ឬថា​អញ​ជា​បព្វជិត ថា​អញ​ជា​ទេវតា ឬថា​អញ​ជា​មនុស្ស ថា​អញ​មាន​រូប ឬថា​អញ​មិន​មាន​រូប ថា​អញ​មាន​សញ្ញា ឬថា អញ​មិន​មាន​សញ្ញា ថា​អញ​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អញ​មាន​ដោយ​ប្រការ​នេះ។
ថយ | ទំព័រទី ២៦៤ | បន្ទាប់