[៣០៥] តណ្ហា​វិច​រិត ១៨ នេះ អាស្រ័យ​នូវ​ខន្ធ​បញ្ចកៈ​ខាងក្នុង តណ្ហា​វិច​រិត ១៨ នេះ អាស្រ័យ​នូវ​ខន្ធ​បញ្ចកៈ​ខាងក្រៅ ត្រូវជា​តណ្ហា​វិច​រិត ៣៦ ព្រោះ​ប្រមូល​រួបរួម​តណ្ហា​វិច​រិត​ទាំងពីរ​ពួក​នោះ ក្នុង​ទី​ជាមួយគ្នា។ តណ្ហា​វិច​រិត ៣៦ ខាង​អតីត តណ្ហា​វិច​រិត ៣៦ ខាង​អនាគត តណ្ហា​វិច​រិត ៣៦ ខាង​បច្ចុប្បន្ន មាន​សភាព​យ៉ាងនេះ ត្រូវជា​តណ្ហា​វិច​រិត ១០៨ ព្រោះ​ប្រមូល​រួបរួម​តណ្ហា​វិច​រិត​ទាំងអស់​នោះ ក្នុង​ទី​ជាមួយគ្នា ដូច​បាន​រៀបរាប់​មកនេះ។
 [៣០៦] បណ្ដា​ធម៌​ទាំងនោះ ទិដ្ឋិ ៦២ តើ​ដូចម្ដេច។ (ទិដ្ឋិ ៦២) ដែល​ព្រះមានព្រះភាគ​សំដែង​ហើយ ក្នុង​វេយ្យាករណ៍ ឈ្មោះ​ព្រហ្ម​ជាល​សូត្រ គឺ​សស្ស​តវាទ ៤ ឯក​ច្ច​សស្ស​តិក​វាទ ៤ អន្តា​នន្តិ​កវាទ ៤ អមរា​វិ​ក្ខេ​បិ​កវាទ ៤ អធិ​ច្ច​សមុ​ប្ប​ន្និ​កវាទ ២ សញ្ញិ​វាទ ១៦ អសញ្ញិ​វាទ ៨ នេវសញ្ញិ​នា​សញ្ញិ​វាទ ៨ ឧច្ឆេទវាទ ៧ ទិដ្ឋធម្ម​និព្វាន​វាទ ៥ នេះ ទិដ្ឋិ ៦២ ដែល​ព្រះមានព្រះភាគ​សំដែង​ហើយ ក្នុង​វេយ្យាករណ៍ ឈ្មោះ​ព្រហ្ម​ជាល​សូត្រ។

ចប់ ខុទ្ទក​វត្ថុ​វិភង្គ។

ថយ | ទំព័រទី ២៨៦ | បន្ទាប់