ក្នុង​សម័យ​ណា ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​សោមនស្ស សម្បយុត្ត​ដោយ​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្ត​ដោយ​ញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា សម្បយុត្ត​ដោយ​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ កើតឡើង ក្នុង​សម័យ​នោះ ការ​វៀរ ការ​ចៀសវាង ការ​វៀរ​ស្រឡះ ការ​បណ្តេញ​នូវ​ពៀរ ចាក​បាណាតិបាត គឺ​ការ​មិន​ធ្វើ ការ​មិន​សាង ការ​មិន​ល្មើស ការ​មិន​ប្រព្រឹត្តិ​កន្លង​វេលា ការ​សម្លាប់​ហេតុ​ណា របស់​បុគ្គល​ដែល​វៀរចាក​បាណាតិបាត នេះ​ហៅថា សិក្ខាបទ គឺ​ចេតនា ជាហេតុ​វៀរចាក​កិរិយា​ញ៉ាំង​សត្វ​មានជីវិត ឲ្យ​ធ្លាក់ចុះ​កន្លង ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា សម្បយុត្ត​ដោយចេតនា​ជាហេតុ​វៀរ។ បណ្តា​សិក្ខាបទ​ទាំង ៥ នោះ សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ញ៉ាំង​សត្វ​មានជីវិត ឲ្យ​ធ្លាក់ចុះ​កន្លង តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ កើតឡើង ក្នុង​សម័យ​នោះ ការ​គិត អាការ​គិត សេចក្តី​គិត​ណា របស់​បុគ្គល​ដែល​វៀរចាក​បាណាតិបាត នេះ​ហៅថា សិក្ខាបទ
ថយ | ទំព័រទី ៣ | បន្ទាប់