បញ្ញិន្រ្ទិយ ១ នេះ ឥន្រ្ទិយ ៨ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ។ ចុះ​ហេតុ ៣ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ តើ​ដូចម្តេច។ គឺ អលោភៈ ជា​វិបាក​ហេតុ ១ អទោសៈ ជា​វិបាក​ហេតុ ១ អមោហៈ ជា​វិបាក​ហេតុ ១ នេះ ហេតុ ៣ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ។ ចុះ​អាហារ ៣ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ តើ​ដូចម្ដេច។ គឺ ផស្សាហារ ១ មនោសញ្ចេតនា​ហារ ១ វិញ្ញា​ណា​ហារ ១ នេះ​អាហារ ៣ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ។ ចុះ​ផស្សៈ ១ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ តើ​ដូចម្ដេច។ គឺ​មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស នេះ ផស្សៈ ១ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ។ ចុះ​វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ តើ​ដូចម្ដេច។ គឺ​មនោវិញ្ញាណ​ធាតុ នេះ ចិត្ត ១ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ។
ថយ | ទំព័រទី ៣២៦ | បន្ទាប់