[៣៣៨] ទេវតា ៣ ពួក គឺ សម្មតិ​ទេវតា ១ ឧប​បត្តិ​ទេវតា ១ វិសុទ្ធិ​ទេវតា ១ ឈ្មោះថា​ទេវតា។ ពួក​ស្តេច ពួក​ព្រះរាជ​ទេពី ពួក​រាជកុមារ ឈ្មោះថា សម្មតិ​ទេវតា។ ពួក​ទេវតា រាប់​តាំង​អំពី​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ ទៅទល់នឹង​ទេវតា​ជាន់​លើ​នោះៗ ឈ្មោះថា​ឧប​បត្តិ​ទេវតា។ ពួក​ព្រះអរហន្ត ហៅថា វិសុទ្ធិ​ទេវតា។
 [៣៣៩] ចុះ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម តើ​កើត​ក្នុង​ទីណា។ បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ពួក​ខ្លះ កើតជា​មួយ​នឹង​ខត្តិយ​មហាសាល ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ព្រាហ្មណ​មហាសាល ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​គហបតិ​មហាសាល ពួក​ខ្លះ​កើតជា​មួយ​នឹង​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ ពួក​ខ្លះ កើតជា​មួយ​នឹង​ទេវតា​ជាន់​តាវត្តិង្ស ពួក​ខ្លះ កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​យាមៈ ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​តុ​សិតៈ ពួក​ខ្លះ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​និម្មានរតី
ថយ | ទំព័រទី ៣២៩ | បន្ទាប់