ខន្ធ ៤ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង គួរ​លះបង់ ក៏​មាន គួរ​ចំរើន​ក៏​មាន គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន។ អាយតនៈ ១០ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ អាយតនៈ ២ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង គួរ​លះបង់​ក៏​មាន គួរ​ចំរើន​ក៏​មាន គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន។ ធាតុ ១៦ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ទេ ធាតុ ២ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង គួរ​លះបង់​ក៏​មាន គួរ​ចំរើន​ក៏​មាន គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន។ សមុទយសច្ច គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង គួរ​លះបង់ តែ​មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ទេ មគ្គសច្ច គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ គួរ​ចំរើន តែ​មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ទេ និរោធ​សច្ច គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង
ថយ | ទំព័រទី ៣៣៩ | បន្ទាប់