ហេតុ ៩ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។ កពឡិង្ការាហារ មិនមានអារម្មណ៍ អាហារ ៣ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។ ផស្សៈ ៦ មិនមានអារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុសម្ផ័ស្ស ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនមានអារម្មណ៍ តែជាអារម្មណ៍ មនោវិញ្ញាណធាតុ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទាំងជាអារម្មណ៍ក៏មាន មិនមានអារម្មណ៍ តែជាអារម្មណ៍ក៏មាន។
[៣៤៥] បណ្តាខន្ធ ៥ ខន្ធប៉ុន្មាន ដែលបុគ្គលឃើញ ខន្ធប៉ុន្មាន ដែលបុគ្គលឮ ខន្ធប៉ុន្មាន ដែលបុគ្គលពាល់ត្រូវ ខន្ធប៉ុន្មាន ដែលបុគ្គលដឹងច្បាស់ ខន្ធប៉ុន្មាន ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ មិនដឹងច្បាស់។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ដែលបុគ្គលឃើញ ចិត្តប៉ុន្មាន ដែលបុគ្គលឮ ចិត្តប៉ុន្មាន ដែលបុគ្គលពាល់ត្រូវ ចិត្តប៉ុន្មាន ដែលបុគ្គលដឹងច្បាស់ ចិត្តប៉ុន្មាន ដែលបុគ្គលមិនឃើញ មិនពាល់ត្រូវ មិនដឹងច្បាស់។