បុគ្គល​ចំរើន​នូវ​រូបាវចរ​ជ្ឈាន។បេ។ បុគ្គល​ចំរើន​នូវ​អរូបាវចរ​ជ្ឈាន ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល ទាំង​មិនមែន​កម្មវិបាក ជា​គ្រឿង​នៅជា​សុខ ក្នុង​បច្ចុប្បន្ន ព្រោះ​ការ​កន្លង​អា​កិ​ញ្ចញ្ញា​យតនៈ ដោយ​ប្រការ​ទាំងពួង ហើយ​លះបង់​នូវ​សុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកប​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា។បេ។ ក្នុង​សម័យ​នោះ ផស្សៈ​កើតមាន។បេ។ សេចក្តី​មិន​រាយមាយ​កើតមាន នេះ​ពួក​ធម៌​ជា​អព្យាក្រឹត សេចក្តី​ដឹង​ក្នុង​ធម៌​ទាំងឡាយ​នេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិ​នៃ​ធម៌​ទាំងឡាយ​នោះ ដោយ​និរុត្តិ​ណា សេចក្តី​ដឹង​ក្នុង​ការ​ពោល​នូវ​ធម្ម​និរុត្តិ ក្នុង​និរុត្តិ​នោះ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា សេចក្តី​ដឹង​ក្នុង​ញាណ​ទាំងឡាយ​ថា បុគ្គល​ដឹង​នូវ​ញាណ​ទាំងឡាយ​នោះ ដោយ​ញាណ​ណា ញាណ​ទាំងឡាយ​នេះ ជា​ធម្មជាត​ញ៉ាំង​អត្ថ​នេះ​ឲ្យ​ភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។
 [២២] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ជា​ញាណសម្បយុត្ត ខាង​កាមាវចរ​កុសល កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤
ថយ | ទំព័រទី ៤៧ | បន្ទាប់