នេះឯង ជាត​ថា​គត​ពលៈ (ទី ៧) របស់​ព្រះ​តថាគត ជា​ពលៈ​ដែល​ព្រះ​តថាគត​អាស្រ័យ​ហើយ ទើប​ប្តេជ្ញា​នូវ​ឋានៈ​ដ៏​ប្រសើរ ទើប​បន្លឺ​សីហនាទ​ក្នុង​ពួក​បរិស័ទ ទើប​ញ៉ាំង​ចក្រ​ដ៏​ប្រសើរ​ឲ្យ​ប្រព្រឹត្តទៅ។ មួយទៀត ព្រះ​តថាគត ជ្រាប​ច្បាស់​តាមពិត នូវ​ការ​រលឹក​ជាតិ​ដែល​នៅ​អាស្រ័យ​ក្នុង​ភព​មុន ត្រង់​ដែល​ព្រះ​តថាគត​ជ្រាប​ច្បាស់​តាមពិត នូវ​ការ​រលឹក​ជាតិ​ដែល​បាន​នៅ​អាស្រ័យ​ក្នុង​ភព​មុន នេះឯង ជាត​ថា​គត​ពលៈ (ទី ៨) របស់​ព្រះ​តថាគត ជា​ពលៈ​ដែល​ព្រះ​តថាគត​អាស្រ័យ​ហើយ ទើប​ប្តេជ្ញា​នូវ​ឋានៈ​ដ៏​ប្រសើរ ទើប​បន្លឺ​សីហនាទ​ក្នុង​ពួក​បរិស័ទ ទើប​ញ៉ាំង​ចក្រ​ដ៏​ប្រសើរ​ឲ្យ​ប្រព្រឹត្តទៅ។ មួយទៀត ព្រះ​តថាគត​ជ្រាប​ច្បាស់​តាមពិត​នូវ​ការ​ច្យុតិ និង​ការ​កើត​របស់​សត្វ​ទាំងឡាយ ត្រង់​ដែល​ព្រះ​តថាគត​ជ្រាប​ច្បាស់​តាមពិត នូវ​ការ​ច្យុតិ និង​ការ​កើត របស់​សត្វ​ទាំងឡាយ​នេះឯង ជាត​ថា​គត​ពលៈ (ទី ៩) របស់​ព្រះ​តថាគត ជា​ពលៈ​ដែល​ព្រះ​តថាគត​អាស្រ័យ​ហើយ ទើប​ប្តេជ្ញា​នូវ​ឋានៈ​ដ៏​ប្រសើរ ទើប​បន្លឺ​សីហនាទ​ក្នុង​ពួក​បរិស័ទ ទើប​ញ៉ាំង​ចក្រ​ដ៏​ប្រសើរ​ឲ្យ​ប្រព្រឹត្តទៅ។ មួយវិញទៀត ព្រះ​តថាគត​ជ្រាប​ច្បាស់​តាមពិត នូវ​ការ​អស់​នៃ​អាសវៈ​ទាំងឡាយ ត្រង់​ដែល​ព្រះ​តថាគត​ជ្រាប​ច្បាស់​តាមពិត នូវ​ការ​អស់​នៃ​អាសវៈ​ទាំងឡាយ
ថយ | ទំព័រទី ៧៤ | បន្ទាប់